ម៉ាស ២,១ លាន និងបរិក្ខារពេទ្យពីកម្ពុជា កំពុងទៅជួយមិត្តឡាវប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩
ព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើដំណើរតាមតាមយន្តហោះពិសេស នាំយកម៉ាសចំនួន ២ លាន ១ សែន និងបរិក្ខារពេទ្យ ១២ មុខទៀត ទៅផ្តល់ជូនមិត្តឡាវដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺ កូវីដ១៩ ដែលកំពុងរាតត្បាតពិភពលោកគួរអោយបារម្ភខ្លាំងបំផុត ហើយមកទល់ពេលនេះមិនទាន់មានថ្នាំការពារព្យាបាលនៅឡើយ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក៏បានអញ្ជើញធ្វើដំណើរអមសម្តេចពិជ័យផងដែរ។ សូមបញ្ជាក់ថា អំណោយកម្ពុជាជូនទៅមិត្តឡាវរួមមាន ម៉ាស ចំនួន ២ លាន, ម៉ាសក្រណាត់ចំនួន ១០ ម៉ឺន, ម៉ាស N95 ចំនួន ២ ម៉ឺន, វែនតាសុវត្ថិភាព ចំនួន ២ ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល(ជាឈុត) ចំនួន ២ ម៉ឺនឈុត,…