ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានឆ្លងកាត់ទន្លេមួយទៀត ក្នុងស្រុកកោះធំ
FN ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ដែលជាស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីមួយទៀត នៅក្នុងទឹកដីខេត្តកណ្តាល។ ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ដែលជាស្ពានប្រវត្តិសាស្រ្តថ្មីមួយទៀតនៅលើទឹកដីខេត្តកណ្តាលនេះ ស្ថិតក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ មានប្រវែង ៤១៥ម៉ែត្រ និងមានទទឹង ១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក។ ស្ពាននេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ហើយត្រូវបានចាក់បេតុងតភ្ជាប់នៅថ្ងៃទីទី០៨ ខែសីហា ឆ្នាំ២០១៦ និងត្រូវបានសាងសង់ បញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៦។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយជាមួយសមិទ្ធផលថ្មីលើទឹកដីចាស់នេះ ជួយសម្រួល និងដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋ។ ជាពិសេសបានឲ្យប្រជាពលរដ្ឋខ្មែរដែលមានវ័យចំណាស់ៗមិនដែលបានឃើញស្ពានឆ្លងទន្លេនោះ។ សម្តេចតេជោ ក៏ស្នើឲ្យចៅៗដឹកយាយ តាចាស់ៗមកទស្សនាស្ពាននេះ…