ក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក អរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជួយឲ្យការរកស៊ីរបស់ខ្លួននៅកម្ពុជាមានការរីកចម្រើន
FN ៖ លោក ចន រ៉ាយ (Jonh E. Rice) អនុប្រធានក្រុមហ៊ុន GE ជាក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងគាំទ្រ និងជំរុញឲ្យការរកស៊ីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ លោក ចន រ៉ាយ បានថ្លែងបែបនេះ ក្នុងពេលរូបលោកត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ ជំនួបនាព្រឹកនេះ គឺជាជំនួបលើកទី៥ហើយ រវាងរូបលោក ជាមួយសម្តេចតេជោ ហ៊ុន សែន។ លោក Jonh E. Rice បានជំរាបសម្តេចតេជោ ហ៊ុន សែន ថាបច្ចុប្បន្នក្រុមហ៊ុន GE មានគម្រោងលើវិស័យសំខាន់ៗចំនួន២ គឺវិស័យអគ្គិសនី និងវិស័យសុខាភិបាលដែលទាក់ទងនឹងឧបករណ៍ពេទ្យ ដែលកន្លងមកត្រូវបានប្រើក្នុងមន្ទីរពេទ្យជាច្រើនមកហើយ។ បើតាមលោក Jonh E. Rice បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន…