រដ្ឋមន្រ្តី ថោង ខុន កៀរគរអ្នកវិនិយោគ និងការហោះហើរត្រង់ពីខេត្តកានស៊ូ ប្រទេសចិន មកកម្ពុជាឲ្យបានច្រើន ខណៈកម្ពុជាត្រៀមទទួលពួកគេរួចស្រេច
FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ បានចូលរួមជាអធិបតីក្នុងពិធីបុណ្យ «7th Dunhuang Tour on Silk Road International Tourism Festival» ជាមួយលោក Lin Duo លេខាបក្សកុំម្មុយនិស្តចិនប្រចាំខេត្តកានស៊ូ (Gansu) លោក Tang Renjian អភិបាលខេត្តកានស៊ូ តំណាងរដ្ឋបាលទេសចរណ៍ជាតិចិន CNTA អង្គការ UNWTO និងសមាគម PATA និងប្រតិភូនៃប្រទេសក្នុងតំបន់វិថីសូត្រ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានជំរុញ និងបានកៀរគរអ្នកវិនិយោគ និងទេសចរចិន ក៏ដូចជាការហោះហើរត្រង់ពីខេត្តកានស៊ូ មកវិនិយោគ និងទស្សនាកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ព្រោះនៅកម្ពុជាពិតជាមានសក្ដានុពលខ្ពស់ ក្នុងវិស័យទេសចរណ៍ និងវិនិយោគ។ ក្នុងនាមជាម្ចាស់ផ្ទះ លោកអភិបាលខេត្ត Tang Renjian បានថ្លែងស្វាគមន៍ប្រតិភូបរទេសទាំងអស់ រួមទាំងលោករដ្ឋមន្រ្តីកម្ពុជា ដែលចូលរួមពិធីបុណ្យខាងលើ និងបានអញ្ជើញប្រតិភូ ទៅទស្សនាគោលដៅវប្បធម៌ប្រវត្តិសាស្រ្តដ៏ទាក់ទាញ…