អ្នកនាំពាក្យគណបក្សកាន់អំណាច៖ លោក សម រង្ស៊ី កំពុងប្រើល្បិចបោកពលរដ្ឋដែលថារាជរដ្ឋាភិបាល បញ្ចុះការប្រាក់ជាគោលនយោបាយរបស់លោក
FN ៖ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានអះអាងថា លោក សម រង្ស៊ី កំពុងបញ្ចេញទស្សនៈប្រើប្រាស់ កលល្បិចនិយម ដើម្បីភូតកុហកប្រជាពលរដ្ឋ ជុំវិញគោលនយោបាយ បញ្ចុះការប្រាក់របស់វិស័យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលប្រកាសនាថ្មីៗនេះ។ ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេស ដោយគេចចេញ ពីការអនុវត្តទោសនៅកម្ពុជា បានផ្សព្វផ្សាយនៅលើទំព័រ Facebook របស់លោកកាលពីយប់ថ្ងៃអង្គារម្សិលមិញថា គោលនយោបាយបន្ទាប ការប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនេះ គឺជាគោលនយោបាយរបស់លោក ដែលបានស្នើទៅកាន់ រដ្ឋាភិបាល កាលពី២ឆ្នាំមុន។ អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានលាឈប់ពីតំណែង កាលពីខែមុននេះ ក៏បានជំរុញឱ្យរាជរដ្ឋាភិបាល បន្ទាបការប្រាក់ឱ្យកាន់តែទាប ថែមទៀត ដើម្បីឱ្យដូចប្រទេសរីកចំរើនមួយចំនួននៅលើពិភពលោក ធ្វើយ៉ាងណាសម្រួលកាន់តែច្រើន ដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសកសិករ។ លោក សួស យ៉ារ៉ា បានបញ្ជាក់បែបនេះថា៖ «លោក សម…