ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅកូរ៉េខាងត្បូង
FN ៖ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ពីការខកខានមិនបានអញ្ជើញទៅកាន់ប្រទេសកូរ៉េកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារស្ថានភាពជំងឺរបស់ម្តាយក្មេក។ * សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតឆ្លើយតបចំពោះការលើកឡើថា សម្តេចគិតពីគ្រួសារច្រើនជាងការងារជាតិ។ សម្តេចតេជោ បានថ្លែងថា បើត្រឹមតែម្តាយមិនគិតផង តើពួកគេគេគិតពីប្រជាពលរដ្ឋរបៀបណា? * សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងចំអកដល់អ្នកធ្វើបាតុកម្មប្រឆាំងសម្តេច។ សម្តេចតេជោ បានថ្លែងថា ស្មានតែមហាបាតុកម្មនោះលិចទីក្រុងសេអ៊ូលទៅហើយ តែមានតែប៉ុន្មានគ្រាប់ប៉ុណ្ណោះ។ * សម្តេចតេជោ បានថ្លែងថា មិនថាតែនៅកូរ៉េខាងត្បូងទេ នៅឯអាមេរិក និងនៅអឺរ៉ុប អ្នកប្រឆាំងសម្តេច មានចំនួនមិនស្មើនឹងអ្នកគាំទ្រសម្តេចនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន…