ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជាលើកទី៤ នាព្រឹកថ្ងៃនេះ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសកាយរឹទ្ធិជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ ត្រូវនឹងថ្ងៃ២រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ បានអញ្ជើញចូលរួមអបអរសាទរមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជាលើកទី៤ ដែលរៀបឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * កាយរឹទ្ធិជាតិកម្ពុជា បានសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគរុគុណ នៃកាយរិទ្ធិជាតិកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យមានការចូលរួមគ្រប់គ្រង និងយកចិត្តទុកដាក់បន្ថែម ដើម្បីឲ្យដំណើរការរបស់កាយរិទ្ធិជាតិកម្ពុជា មានសកម្មភាពកាន់តែល្អប្រសើរ។ * សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យមានការរៀបចំទិវាផ្សេងៗពាក់ព័ន្ធនឹងកាយរឹទ្ធិជាតិកម្ពុជា។ សម្តេចតេជោ ក៏បានស្នើថ្នាក់ដឹកនាំទាំងអស់រួមគ្នា កសាងកម្លាំងកាយរឹទ្ធិមួយដ៏អង់អាចក្លាហាន ក្លាយជាកម្លាំងដ៏ភក្តីភាព និងជាអ្នកបន្តវេណដ៏មានប្រសិទ្ធភាពសម្រាប់ការចូលរួមចំណែកអភិវឌ្ឍន៍ជាតិ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងទទួលយកដោយការពេញចិត្តចំពោះការជ្រើសរើសតាំងសម្តេច និងភរិយា…