កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា និងចិន
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយគ្នារយៈពេលប្រមាណជា ២៥នាទី។ ក្នុងជំនួបនេះ បានជជែកលើការងារជាច្រើនរវាងប្រទេសទាំងពីរជាពិសេសលើការវិនិយោគ និងធ្វើពាណិជ្ជកម្ម។ បន្ទាប់ពីជំនួបសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក លី ខឺឈាង បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦រួមមាន៖ ទី១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីបញ្ជីគម្រោងគន្លឹះវង់ទី២ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ។ ចុះហត្ថលេខារវាងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ចាង យុង អនុប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ។ ទី២៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ នៃការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ។ ចុះហត្ថលេខារវាងលោកអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ…