ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាជាង២០០លានដុល្លារនាព្រឹកថ្ងៃច័ន្ទនេះ
FN ៖ នៅព្រឹកថ្ងៃចន្ទ ០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) កំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ស្ថានភាពផ្លូវជាតិលេខ៣នាពេលបច្ចុប្បន្នមិនអាចទ្រទ្រង់នូវការរីកចម្រើនរបស់ប្រទេសជាតិបានទេ ទើបតម្រូវឲ្យមានការពង្រីក និងលើកកម្រិតគុណភាពឲ្យប្រសើរជាងពេលបច្ចុប្បន្ន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៣ ជាផ្លូវដ៏សំខាន់ក្នុងការតភ្ជាប់ជាមួយតារារះនាភាគនិរតីរួមមានខេត្តកំពត កែប និងព្រះសីហនុ ដែលសុទ្ធសឹងជាខេត្តមានស្តានុពលទេសចេរណ៍តំបន់ឆ្នេរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣នេះ មិនត្រឹមតែឆ្លើយតបនឹងវិស័យទេសចរណ៍នោះទេ តែក៏ជាការឆ្លើយតបចំពោះការដឹកជញ្ជូនទៅកាន់កំពង់ផែទឹកជ្រៅ រួមទាំងការដឹកជញ្ជូនអំបិលចេញពីខេត្តកំពតផងដែរ។…