គ.ជ.ប បង្កើតក្រុមការងារ ៤ក្រុម ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធការបោះឆ្នោត
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបង្កើតក្រុមការងារចំនួន ៤ក្រុម ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញទៅលើកញ្ចប់សន្លឹកឆ្នោត «ឃ ពិសេស» និង កញ្ចប់ «ឃ» រួមទាំងសម្ភារ ឯកសារពាក់ព័ន្ធការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបញ្ជូនពីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (PEC)។ សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានបញ្ជាក់ថា ក្រុមការងារទាំង ៤ក្រុមនោះ មានអ្នកធ្វើការសរុបចំនួន៦២នាក់ហើយបាន ដំណើរការ ការងាររបស់ខ្លួនជាបណ្ដើរៗហើយ នៅទីស្ដីការ គ.ជ.ប។ ក្រុមការងារទាំង៤នោះ រួមមាន៖ ១៖ ក្រុមទទួលសម្ភារ ឯកសារបោះឆ្នោត ២៖ ក្រុមទទួលត្រួតពិនិត្យលទ្ធផលឡើងវិញ ៣៖ ក្រុមកំណត់បែងចែកអាសនៈ ៤៖ ក្រុមជំនួយការឲ្យអគ្គលេខាធិការដ្ឋាន។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ក្រោយពីទទួលបានកំណត់ហេតុបូកសរុបលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោត ពីតាមឃុំ-សង្កាត់នីមួយៗ ក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ PEC ត្រូវត្រួតពិនិត្យលទ្ធផលបណ្ដោះអាសន្ននោះ បន្ទាប់ពីបានបញ្ចប់ការ ត្រួតពិនិត្យលទ្ធផលបណ្ដោះអាសន្នរួចហើយ PEC…