រដ្ឋមន្ត្រីការងារ៖ ការងារ១០ប្រភេទ ដែលថៅកែពិបាករកកម្លាំងពលកម្ម
FN ៖ ថ្លែងក្នុងពិធីបិទទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី១ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា លទ្ធផលពីការអង្កេតការណ៍បានផ្តល់ព័ត៌មានថា នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន មានវិស័យសំខាន់ៗចំនួន១០ប្រភេទ ដែលនិយោជកពិបាកក្នុងការជ្រើសរើសកម្លាំងពលកម្ម។ ទិវាជាតិ TVET Day នេះ ត្រូវបានធ្វើឡើងជាលើកដំបូងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៨ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ ក្នុងគោលបំណង៖ ១. ផ្សព្វផ្សាយពីសារសំខាន់នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាបច្ចុប្បន្ន, ២. ផ្សព្វផ្សាយណែនាំមុខជំនាញបច្ចេកទេស និងព័ត៌មានអាហារូបករណ៍ដែលគ្រឹះស្ថានកំពុងធ្វើការបណ្តុះបណ្តាល, ៣. តាំងបង្ហាញពីស្នាដៃសិស្ស និស្សិត និងក្រុមហ៊ុនឯកជន, ៤. ជំរុញការផ្លាស់ប្តូរផ្នត់គំនិតមហាជន និងសិស្សានុសិស្សឲ្យងាកមកសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ និង៥. បង្កើតទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល ផ្នែកឯកជន និងអង្គការជាតិ អន្តរជាតិជាដើម។ លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងមួយឆ្នាំៗកម្ពុជាមានកំណើនប្រជាពលរដ្ឋគ្រប់អាយុចូលធ្វើការប្រមាណ ៣សែននាក់ ប៉ុន្តែអ្នកស្វែងរកការងារធ្វើមួយចំនួនជួបការលំបាក ឬមិនអាចរកការងារធ្វើបាន ឬធ្វើការងារដែលមិនត្រូវនឹងជំនាញ ឬមិនពេញចិត្ត។ រីឯនិយោជកវិញ ក៏ជួបប្រទះការរាំងស្ទះមិនអាចអនុវត្តតាមផែនការផលិតកម្ម…