សេចក្តីដកស្រង់ប្រសាសន៍ ជួបប្រតិភូកីឡាករកម្ពុជាចូលរួមប្រកួតកីឡាអាស៊ី លើកទី ១៨ នៅទីក្រុងហ្សាកាតា-ប៉ាឡាំបាំង ប្រទេសឥណ្ឌូនេស៊ី
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ការប្រជុំលក្ខណៈអន្តរជាតិនានា មិនបានជាន់នឹងកាលបរិច្ឆេទនៃការបោះឆ្នោត ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីធ្វើពិធីជូនដំណើរ ចំពោះកីឡាករ/ការិនី ក៏ដូចជា ថ្នាក់ដឹកនាំ និងគ្រូបង្ហាត់ ដើម្បីទៅចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសឥណ្ឌូនេស៊ី។ ឆ្នាំនេះក៏ជាឆ្នាំល្អដែរ ដែលការរៀបចំទាំងអស់ ការប្រជុំទាំងអស់ គឺមិនបានជាន់ទៅលើកាលបរិច្ឆេទនៃការបោះឆ្នោត ខុសប្លែកពីស្ថានភាពមុនៗ ធ្វើអោយយើងមានការលំបាកបន្ដិច ត្រង់ថាពេលដែលមានការបោះឆ្នោតនៅក្នុងប្រទេស ក៏មានការប្រជុំយ៉ាងច្រើននៅក្រៅប្រទេស ធ្វើអោយមន្រ្តីមួយចំនួនមិនបានចូលរួមការបោះឆ្នោត។ កន្លែងមួយចំនួនទៀត យើងមិនបានចាត់មន្រ្តីរបស់យើងទៅចូលរួមទេ គឺចាត់ថ្នាក់អគ្គរដ្ឋទូតចូលរួមនៅខាងក្រៅ។ ក៏ប៉ុន្តែ ឆ្នាំនេះ ការបោះឆ្នោតរបស់យើង ពិនិត្យមើល គឺមិនជាន់ជាមួយនឹងកម្មវិធីជាអន្តរជាតិនោះទេ។ ដូចជាការប្រជុំអាស៊ាន និងវេទិកាតំបន់អាស៊ាន ដែលបាន និងកំពុងប្រជុំបញ្ចប់នៅឯសាំងហ្គាពួរ ក្នុងប៉ុន្មានថ្ងៃនេះ គឺធ្វើឡើងក្រោយការបោះឆ្នោតរបស់យើង។ ផ្នែកកីឡានេះទៀតសោត ក៏បានធ្វើបន្ទាប់ពីការបោះឆ្នោត ធ្វើអោយកីឡាករ/ការិនីមិនលំបាកទៅលើការចេញទៅប្រកួត ហើយមិនបានចូលរួមការបោះឆ្នោតជាតិនោះទេ។ នឹងគ្មានការជួបគ្នា បើសិនគ្មានមេដាយមាស ថ្ងៃនេះ យើងពិតជាមានការរីករាយដែលបានជូនដំណើរកីឡាករ កីឡាការិនីរបស់យើង។ សង្ឃឹមថា យើងនឹងមានការជួបគ្នាទៀត នៅពេលដែលអ្នកទាំងអស់គ្នាបានប្រកួតចប់ ហើយនាំមកនូវមេដាយ។ ប៉ុន្តែ…