ការដកស្រង់សេចក្តីអធិប្បាយ ពិធីសួរសុខទុក្ខកម្មករ-កម្មការិនីនៅរោងចក្រ GIN SOVANN
បានឃើញពីការផលិតចាប់ផ្តើមរហូត ទៅដល់ផលិតផលសម្រេច … ពូរីករាយណាស់។ ថ្ងៃនេះគឺជា ថ្ងៃបើកឆាកដំបូង ដែលពូយកមួយពេលតែម្តងដើម្បីយើងសួរសុខទុក្ខ។ កាលពីពេលលើកមុននោះ យើងផ្សារភ្ជាប់ជាមួយនឹងការជួបជុំគ្នាហើយ បានមកតាមរោងចក្រ។ ដូច្នេះ ពេលវេលាតិចណាស់ បានត្រឹមតែមួយម៉ោង ឬកន្លះម៉ោងជាងប៉ុណ្ណោះ។ ថ្ងៃនេះប្រហែលជាបាន ២ ម៉ោងកន្លះ ដើម្បីបានជួបជុំក្មួយៗ។ ខ្ញុំក៏សូមអរគុណ ចំពោះលោកថៅកែ និងម្ចាស់រោងចក្រទាំងឡាយ ដែលថ្ងៃនេះក៏សូមជម្រាបក្មួយៗថាតាមសំណូមពររបស់ក្មួយៗ បន្ទាប់ពីការជួបជុំគ្នានេះទៅក្មួយៗនឹងបានសម្រាកក្នុងមួយល្ងាចនេះថែមទៀត។ អរគុណចំពោះថៅកែរោងចក្រ ម្ចាស់រោងចក្រ ដែលនេះមិនមែនជាសិទ្ធិទទួលបានទេ ក៏ប៉ុន្តែគឺជាការអនុគ្រោះរបស់ថៅកែរោងចក្រ ជាមួយនឹងការសួរសុខទុក្ខកម្មករ/ការិនីរបស់យើងដែលបានមកពីព្រលឹម មកពីយប់ ដើម្បីមកធ្វើការនៅទីនេះ ដើម្បីស្វាគមន៍ និងទទួលពូផងដែរ។ ខ្ញុំអរគុណចំពោះម្ចាស់រោងចក្រ ចំពោះអ្នកគ្រប់គ្រង ដែលបានផ្តល់ភាពអនុគ្រោះសម្រាប់ក្មួយៗតាមសំណូមពររបស់ខ្ញុំ ហើយខ្ញុំក៏ទទួលសំណូមពរពីក្មួយៗដែរ។ ថ្ងៃនេះ ពូបានឃើញពីការផលិតចាប់ផ្តើមរហូត ទៅដល់ផលិតផលសម្រេច វាមិនទាន់សម្រេចទាំងស្រុងទេ ក៏ប៉ុន្តែ ពូបានពាក់អាវហ្នឹងលមើលអំពីការចាប់ផ្តើមតភ្ជាប់គ្នា រហូតទៅដល់ ដែលអាចថាពាក់បាននៅពេលដែលយើងមានការបន្តបន្តិចទៀត។ អរគុណកម្មករ/ការិនីទាំងអស់ ដែលបានបដិសណ្ឋារកិច្ច និងផ្តល់នូវការស្រលាញ់រាប់អាន ពូសូមអរគុណជាមួយនឹងក្មួយៗកម្មករ/ការិនីទាំងអស់ ដែលបានបដិសណ្ឋារកិច្ច និងផ្តល់នូវការស្រលាញ់រាប់អានចំពោះពូ ប្រៀបដូចជាឪពុក ឬក៏ដូចជាក្រុមសាច់ញាតិរបស់ខ្លួនផងដែរ។ ដែលនេះកាន់តែផ្តល់ឱកាសសម្រាប់ឲ្យពូមានលទ្ធភាព ដើម្បីបន្តដំណើរទៅមុខ អមដំណើរក្មួយៗនៅក្នុងការបន្តឲ្យមានការងារធ្វើ…