លោក លី ខឺឈាង ប្រាប់នាយករដ្ឋមន្រ្តីកម្ពុជាថា ចិននឹងធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យពលរដ្ឋរស់នៅទីនោះ កុំភ័យខ្លាចនឹងវីរុសកូរ៉ូណា
FN ៖ នាយករដ្ឋមន្ដ្រីចិន លោក លី ខឺឈាង បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងជំនួបនៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា រដ្ឋាភិបាលចិន នឹងធ្វើគ្រប់មធ្យោបាយទាំងអស់ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងប្រទេសចិន កុំឲ្យមានភាពភ័យខ្លាចនឹងជំងឺ ដែលបង្កឡើងដោយវីរុសកូរ៉ូណា។ លោក លី ខឺឈាង បានបញ្ជាក់ថា រដ្ឋាភិបាលចិន និងប្រជាជនចិនកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺវីរុសកូរ៉ូណា។ តាមរយៈដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន នៅប្រទេសចិននៅពេលនេះគឺបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លាចំពោះប្រទេសចិនក្នុងគ្រាលំបាក។ ជាមេដឹកនាំលើលោកលើកទីមួយ ដែលធ្វើដំណើរទៅប្រទេសចិន គ្រាដែលផ្ទុះវីរុសកូរ៉ូណា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់នាយករដ្ឋមន្ដ្រីចិនថា អ្វីដែលសំខាន់មិនមែន ដោយសារវីរុសកូរ៉ូណាទេ ប៉ុន្តែគឺជាការភ័យខ្លាចរបស់ប្រជាពលរដ្ឋ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានចាត់ទុកថា បញ្ហាជំងឺកូរ៉ូណានេះគឺជាសង្គ្រាមចិត្តសាស្រ្ត ដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ហើយមានមតិខ្លះចោទប្រកាន់ថា រាជរដ្ឋាភិបាលថា បានដោះដូរអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាជាមួយទំនាក់ទំនងកម្ពុជាចិនទៅវិញ។ យ៉ាងណាមិញ លោក លី ខឺឈាង បានអះអាងដែរថា បច្ចុប្បន្ននេះរដ្ឋាភិបាល និងប្រជាពលរដ្ឋចិន កំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងរូបថ្មី ហើយសង្ឃឹមជឿជាក់ថា…