សម្តេចតេជោ ហ៊ុន សែន គាំទ្រគំនិតបង្កើតឱ្យមានកិច្ចសន្ទនាអាស៊ាន-ជប៉ុន ស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ជប៉ុន ដែលចង់បង្កើតឱ្យមានកិច្ចសន្ទនារវាងអាស៊ាន និងជប៉ុន ស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤។ សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា កិច្ចសន្ទនានេះ គឺជារឿងដ៏មួយ ដើម្បីឱ្យអាស៊ានចាប់ផ្តើមគិតគូរបានគ្រប់ជ្រុងជ្រោយ និងមានលទ្ធភាពត្រៀមខ្លួនឱ្យបានល្អ សម្រាប់ឈោងចាប់យកសក្តានុពលនៃការអភិវឌ្ឍ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតចេញពីបដិវត្តន៍ឧស្សាហកម្មទី៤។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើពង្រឹងមូលនិធិនៅក្រមក្របខណ្ឌសមាហរណកម្មអាស៊ាន-ជប៉ុន សម្រាប់បម្រើឱ្យការងារពាកព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី៤។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការគាំទ្រដល់គំនិតរបស់ជប៉ុនក្នុងការបង្កើតឱ្យមានកិច្ចសន្ទនារវាងអាស៊ាន និងជប៉ុន លើបដិវត្តន៍ឧស្សាហកម្មទី៤ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២២ នៅប្រទេសថៃ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិ ឆ្នាំ២០១៩ម្សិលមិញនេះ។ ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តជប៉ុន ឱ្យបន្តផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន ដែលមានទីតាំងនៅរាជធានីភ្នំពេញ ដើម្បីបង្កើនសមត្ថភាពការងាររបស់មជ្ឈមណ្ឌលផងដែរ។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២២ ត្រូវបានធ្វើឡើងរវាងថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលរបស់អាស៊ានទាំង១០ ជាមួយលោក អាបេ សិនហ្សូ នាយករដ្ឋមន្ត្រីជប៉ុន ដោយពិនិត្យពិភាក្សាទៅលើវឌ្ឍនភាព និងបញ្ហាប្រឈមនានា…