ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីង ៥៤០នាក់
FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ រៀបចំឡើងនៅសាលសន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួត។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយ បានមកចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតជ័យលាភីក្នុងឆ្នាំសិក្សាឆ្នាំ២០២១-២០២២ និងឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ ចំនួន ៥៤០នាក់ នារី ២៧៣នាក់ ស្មើនឹង ៥០,៥៦ភាគរយ នៃសាកលវិទ្យាល័យលីមកុកវីងនាពេលនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលស្រុកកើតសង្គ្រាមមនុស្សមិនបានសិក្សារៀនសូត្រទេ ហើយបើបានរៀន ក៏មិនចង់រៀនដែរ ព្រោះមិនដឹងថានឹងមានជោគវាសនាយ៉ាងណា។ សម្តេចធិបតី ហ៊ុន ម៉ាណែត…