កន្លះឆ្នាំ២០១៧នេះពលរដ្ឋជាងកន្លះលាននាក់ បានទៅទទួលសេវាថែទាំសុខភាព នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ក្នុងខេត្តព្រៃវែង
FN ៖ លោកវេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា ការប្រើប្រាស់សេវាថែទាំសុខភាព របស់ប្រជាពលរដ្ឋរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ ប្រមាណជាង៥០ម៉ឺននាក់ ក្នុងនោះស្ដ្រីសម្រាលកូនមានជិត៩ពាន់នាក់ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងខេត្ត។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ករណីពិនិត្យជំងឺរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានចំនួនសរុប៥១៤,៩០៨ករណី ហើយករណីថ្មី ចំនួន៤៧៦,១០៨ករណី ក្នុងនោះអ្នកជំងឺក្រៅ ប្រើប្រាស់សេវាក្រីក្រ គាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាលនិងដៃគូ អភិវឌ្ឍមានចំនួន ៦០,៥៦៩ករណី, អ្នកជំងឺសម្រាកសរុប២០,២០៧នាក់ ការប្រើប្រាស់សេវាប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍមានចំនួន ២,៧៧៦នាក់ និងទទួលបានការលើកលែងបង់ថ្លៃ សេវាតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលចំនួន ១,០៤៣នាក់។ លោកបន្តថា អ្នកមកសម្រាលកូន សរុបមានចំនួន ៨,៧០៦នាក់ នៅក្នុងនោះសម្រាកនៅមណ្ឌលសុខភាព បានចំនួន៥,៧៩៩នាក់ ក្នុងចំណោមសម្រាលកូនខាងលើ ការប្រើប្រាស់សេវាដោយប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយ រាជរាដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍មាន៨៥៥នាក់ និងទទួលបានការលើកលែងបង់ថ្លៃសេវា តាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលមាន ៩២៦នាក់។ លោកបន្ថែមថា លទ្ធផលទាំងអស់នេះ…