សម្តេចតេជោ ហ៊ុន សែន៖ វត្តមានធនាគារដ៏ធំរបស់បារាំងនាពេលនេះ ចំពេលដែលកម្ពុជាកំពុងត្រូវការទុនវិនិយោគ ដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្ម
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា វត្តមានរបស់ធនាគារ BRED Populaire កំពុងចាប់ផ្តើមនៅក្នុងពេលវេលាដ៏ត្រឹមត្រូវបំផុត ព្រោះពេលនេះ កម្ពុជាកំពុងត្រូវការទុនវិនិយោគ ក្នុងពេលប្រទេសកំពុងជម្រុញ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលជាទិសដៅដ៏សំខាន់ ក្នុងការពង្រឹងសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរឲ្យធនាគារ Bred Populaire ទទួលបានជោគជ័យ នៅក្នុងការបណ្តាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អនុញ្ញាតឲ្យ លោក Olivier Klein អគ្គនាយកធនាគារបារាំង BRED Populaire Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ ។ ជាមួយគ្នានោះដែរ លោក Olivier Klein បានជម្រាបជូនសម្តេចតេជោ អំពីសម្ព័ន្ធធនាគារ…