សម្តេចតេជោ ហ៊ុន សែន បានបកស្រាយនូវចំណុច ៣ ធំ នៃនយោបាយប្រកបដោយគ្រោះថ្នាក់ របស់អ្នកនយោបាយប្រឆាំង
[pdf-embedder url=”http://km.cnv.org.kh/wp-content/uploads/2015/10/នយោបាយគ្រោះថ្នាក់.pdf”]
[pdf-embedder url=”http://km.cnv.org.kh/wp-content/uploads/2015/10/នយោបាយគ្រោះថ្នាក់.pdf”]
នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៥, សម្តេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៍ ឯកឧត្តម Somsavat Lengsavad ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចឡាវ ហើយសម្តេចបានជំរុញឲ្យរដ្ឋាភិបាលឡាវ ធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថានបន្ថែមទៀត មុននឹងចាប់ផ្តើមគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង ដោយបង្កើតជាគណៈកម្មាធិការរួមមួយ រវាងកម្ពុជា និងឡាវ ដើម្បីសិក្សាឡើងវិញលើគម្រោងនេះ។ ជាការឆ្លើយតបមកវិញ, ឯកឧត្តម Somsavat Lengsavad បានឯកភាព និងបានសង្កត់ធ្ងន់ថា ឡាវនឹងមិនបន្តនូវគម្រោងនេះឡើយ បើសិនជាវានឹងមានផលប៉ះពាល់ដល់កម្ពុជា និងវៀតណាម៕ (ដកស្រង់ពី AKP, ថ្ងៃទី ០៧ តុលា ២០១៥)
សម្តេចតេជោ ហ៊ុន សែន ជម្រុញអោយប្រជាកសិករកម្ពុជា យកចិត្តទុកដាក់ថែទាំដំណាំកសិកម្ម ជាពិសេសស្រូវសន្ទូង ក្នុងខណៈដែលទូទាំងប្រទេសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ។ សម្តេចតេជោ កត់សម្គាល់ថា ទឹកជំនន់រដូវមានកំពស់មិនគ្រប់គ្រាន់ ដើម្បីបញ្ជូនទឹកចូលទៅតាមបឹង និងអាងស្តុកទឹកនានាទេ ហើយអំពាវនាវអោយប្រជាកសិករកម្ពុជាប្រឹងប្រែងរក្សាទឹកក្នុងស្រែ អាងស្តុក និងប្រឡាយនានា