ប្រសាសន៍សម្តេចតេជោ លើអត្ថបទរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ
ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ» ហើយនៅក្នុងការសំណេររបស់លោកបានលើកឡើងអំពី សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ពាក់ព័ន្ធករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២។ ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបនិងយល់ដឹងបន្ថែម ដោយ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖ «រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ» ដោយលោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ បង្ហោះផ្សាយលើគណនី Facebook: Matichon Weekly มติชนสุดสัปดาห์: ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២ បានចែងថា៖ «នៅពេលដែលប្រទេសពីរបានកំណត់ព្រំដែនរវាងគ្នាទៅវិញទៅមក គោលបំណងដ៏សំខាន់បំផុតមួយ គឺដើម្បីសម្រេចបាននូវសន្តិសុខ ភាពប្រាកដប្រជា និងភាពច្បាស់លាស់»។ គោលបំណងនេះមិនអាចសម្រេចទៅបានឡើយ ប្រសិនបើខ្សែបន្ទាត់ព្រំដែនដែលបានកំណត់ឡើងនោះ នៅតែអាចត្រូវបានគេជជែកវែកញែក ឬទាមទារឱ្យមានការកែប្រែបានគ្រប់ពេលវេលា។ នៅក្នុងចំណោមស្ថានភាពនៃជម្លោះរវាងថៃ និងកម្ពុជានោះ យើងស្ទើរតែភ្លេចទៅហើយថា មានចំណុចគួរឱ្យចាប់អារម្មណ៍មួយ ចេញពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិក្នុងឆ្នាំ១៩៦២នេះ។ ជាក់ស្តែងចំណុចនេះជារឿងដែលមេដឹកនាំថៃគួរតែទទួលដឹងឮផងដែរ ព្រោះសាលក្រមដែលតុលាការអន្តរជាតិបានបង្កើតឡើងនោះ…

