សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុង ខេត្តប៉ៃលិន
FN ៖ នៅល្ងាចថ្ងៃទី ១៩ តុលា ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ/សង្កាត់, ក្រុង/ស្រុក/ខេត្ត និងមន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធក្នុងខេត្តប៉ៃលិន។ ខេត្តប៉ៃលិន គឺជាខេត្តមួយដែលពីមុន (គឺ)ជាសមរភូមិក្ដៅខ្លាំងបំផុត ក្នុងចំណោមសមរភូមិផ្សេងៗ តែ បន្ទាប់ពីបានធ្វើសមាហរណកម្មក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រែ ក្លាយតំបន់ជាតំបន់ដែលមានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស វិស័យហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ដែលបានផ្ដល់នូវភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ខេត្តនេះ ក៏ដូចជា ប្រជាពលរដ្ឋខេត្តផ្សេងៗ ដែលឆ្លងកាត់ខេត្តនេះ។ មុននឹងចាប់ផ្ដើមដំណើរការកិច្ចប្រជុំមន្ត្រីរាជការខេត្តប៉ៃលិន សម្ដេចតេជោ បានថ្លែងសុន្ទរកថារំលឹកខួប លើកទី ២០ នៃសមាហរណកម្មកងកម្លាំងកម្ពុជាប្រជាធិបតេយ្យ (២២ តុលា ១៩៩៦ – ២២ តុលា ២០១៦)។ សម្តេចតេជោ បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា៖ ចោរកម្ម…