សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩
បន្តជួបជាមួយក្រុមគ្រូពេទ្យ … ដើម្បីបានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាល ថ្ងៃនេះ យើងមានការសប្បាយរីករាយ ដែលបានជួបជុំសាជាថ្មី បន្ទាប់ពីការជួបជុំលើកដំបូង ពេលដែលចាប់ផ្ដើមបង្កើតឱ្យមានយុវជនចូលរួមចលនាប្រយុទ្ធជាមួយនឹងកូវីដ-១៩ ត្រឹមតែជាង ៤០០ នាក់។ ពិតមែនតែកាលពីថ្ងៃទី១៩ ខែកុម្ភៈ (ឆ្នាំ២០២២) ពេលនោះ យើងគ្រោងជួបគ្នាម្ដងហើយ ក៏ដូចជា សិស្សនិទ្ទេស A ផងដែរ ដោយសារការរាតត្បាតនៃ Omicron តម្រូវឱ្យយើងមានការផ្អាកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំពេលវេលាសមស្រប។ យើងធ្លាប់បាននិយាយហើយថា ការជួបយឺត ប្រសើរជាងមិនបានជួប។ យើងបានលើក(ពេល)ពីថ្ងៃទី១៩ ខែកុម្ភៈ (ឆ្នាំ២០២២) រហូតមកដល់ថ្ងៃទី១៧ ខែឧសភា (ឆ្នាំ២០២២)។ ពេលវេលានេះ ជាពេលវេលាដែលយើងបានប្រឹងប្រែងរួមគ្នាបន្តទៀត ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ ហើយក៏ធ្វើឱ្យអត្រាឆ្លង នៃកូវីដ-១៩ នេះ វាបានធ្លាក់ចុះរហូតទៅដល់កម្រិតសូន្យ យោងតាមការពិនិត្យដោយម៉ាស៊ីនធំ PCR។ ថ្ងៃនេះ យើងជួបជុំដោយចាប់ផ្ដើមត្រឹមតែជាមួយនឹង TYDA ដែលខ្ញុំហៅកាត់តាមគេឯង … ថា “គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ”។ ដំបូងខ្ញុំស្មានតែ TYDA ហ្នឹង ជាឈ្មោះចៅរបស់ខ្ញុំ ព្រោះចៅដំបូងរបស់ខ្ញុំ ស្រីពេជ្រនេះ…