ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងសំណេះសំណាលជាមួយអ្នកសារព័ត៌មាន លើកទី៥
FN ៖ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួប សំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដែលជាជំនួបលើកទី៥ បន្ទាប់ពីអាក់ខាន ដោយសារកូវីដ១៩ រយៈពេល ២ឆ្នាំកន្លងមក។ នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា និងសំណេះសំណាល ដោយមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាមួយអ្នកសារព័ត៌មាននៅថ្ងៃនេះ ប្រកបដោយភាពសុខដុមរមនា បន្ទាប់ពីខកខានពីរឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបថ្ងៃមិនមែនត្រឹមតែជាជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានប៉ុណ្ណោះទេ តែក៏ជាជំនួបជាមួយអ្នកផ្តល់ព័ត៌មានមកពីស្ថាប័នផ្សេងៗផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជំនួបនេះ គឺជាកិច្ចប្រឹងប្រែងមួយ ដើម្បីរួមគ្នាធ្វើជាប្រយោជន៍សម្រាប់សង្គមជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងវាយតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មាន ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រហែលមានប្រទេសមិនច្រើនទេនៅលើពិភពលោក…