ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
FN ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរបំពេញការងារនៅខេត្តកំពង់ចាមនាព្រឹកនេះ ត្រជាក់ផង រងារផង។ ត្រជាក់ ព្រោះអាកាសធាតុ កក់ក្តៅព្រោះបានមកដល់ស្រុកកំណើតរបស់ឪពុក ក៏ដូចជាស្រុកកំណើតរបស់សម្តេច។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការបញ្ចប់ការវាស់វែងដីធ្លីនៅខេត្តកំពង់ចាម គឺជាសមិទ្ធផលមួយកើតចេញពីសុខសន្តិភាព។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលេចពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅស្ទឹងត្រង់ និងតភ្ជាប់ទៅតំបន់ផ្សេងៗ រួមមានស្ពាន និងផ្លូវ រួមទាំងស្ពានឆ្លងទន្លេនៅខេត្តក្រចេះ។ សម្តេចមហាបវរធិបតីបញ្ជាក់ថា បន្តិចម្តងៗ កិច្ចអភិវឌ្ឍន៍នៅកម្ពុជាដើរទៅមុខជានិច្ច។ ធ្វើយ៉ាងណាកុំឱ្យដើរត្រឡប់ទៅក្រោយវិញ។ សម្តេចមហាបវរធិបតី ហ៊ុន…