សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលបន្ទុករាល់ការចំណាយ ក្នុងការសិក្សាសម្រាប់កុមារា ទៀង គីមហុង អាយុ៧ឆ្នាំ មានសមត្ថភាពធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី១២បាន
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបចៅប្រុស ហ៊ឺ ទៀង គីមហុង អាយុ៧ឆ្នាំ និងឪពុក ម្ដាយក្រុមគ្រួសារ និងលោកគ្រូប្រចាំថ្នាក់របស់ គីមហុង ព្រមទាំងលោកគ្រូ ដែលបានធ្វើតេស្ត គីមហុង លើសមត្ថភាពគណិតវិទ្យាកន្លងមក។ ការជួបសំណេះសំណាលនេះ ធ្វើឡើងនៅភូមិគ្រឹះសម្តេចតេជោផ្ទាល់តែម្តង។ នៅលើ Facebook Page សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ចញ្ចឹមបីបាច់ថែរក្សា និងអប់រំបង្រៀនកុមារ ហ៊ឺ ទៀងគីមហុង ដែលទើបមានអាយុ៧ឆ្នាំ មានសមត្ថភាព ធ្វើគណិតវិទ្យាថ្នាក់ទី១២ បានយ៉ាងល្អ។ សម្តេចតេជោ នឹងឧបត្ថម្ភគ្រប់បែបយ៉ាងដល់ការសិក្សារបស់ គីមហុង ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត។ គីមហុង គឺជាធនធានដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា។ សូមបញ្ជាក់ថា កុមារា គីម ហុង គឺជាកុមារដែលមានសមត្ថភាពពិសេសយល់ដឹងលើភាសាខ្មែរ និងគណិតវិទ្យា។ គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ និងរៀបអក្សរខ្មែរ…