កម្ពុជា-តួកគី សន្យាជំរុញឲ្យមានការហោះហើរត្រង់ ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍
FN ៖ កម្ពុជា និងតួកគី បានសន្យារួមគ្នាជំរុញឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរឲ្យបានឆាប់ ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ ខណៈកិច្ចព្រមព្រៀងនៃការហោះហើរត្រង់រវាងប្រទេសទាំងពីរបានចុះហត្ថលេខារួចរាល់ហើយនោះ។ ការសន្យាបានធ្វើឡើងក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឲ្យលោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបជម្រាបលាក្នុងពេលដែលលោកត្រូវបញ្ចប់អាណត្តិការងារនៅកម្ពុជា។ ក្នុងជំនួបជម្រាបលា ដែលធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ ប្រមុខការទូតកម្ពុជា និងលោក Ilhan Kemal Tug បានពិភាក្សាលើការងារជាច្រើន ដែលសម្រេចបានក្នុងអាណត្តិរបស់លោក និងការងារមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតួកគីត្រូវអនុវត្តន៍បន្ត។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ក្នុងជំនួបនោះលោក Ilhan Kemal Tug បានថ្លែងអំណរគុណលោក ប្រាក់ សុខុន និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានគាំទ្រ និងចូលរួមសហការល្អធ្វើឲ្យការបំពេញបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ។ ជំនួបនាព្រឹកមិញ ក៏បានពិភាក្សាផងដែរទៅលើការផ្លាស់ប្តូរទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោក Ilhan Kemal Tug…