ក្នុងខែកុម្ភៈ គម្រោងវិនិយោគថ្មីចំនួន១៦ ទុនជាង ៧០២លានដុល្លារ ត្រូវបានអនុម័ត
FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ ខ្លួនបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន១៦ ដែលមានទុនវិនិយោគចំនួន ៧០២.៥លានដុល្លារអាមេរិក បង្កើតបានការងារថ្មីរាប់ពាន់កន្លែង។ ការអនុម័តគម្រោងវិនិយោគថ្មីៗនេះ សបញ្ជាក់ឲ្យឃើញថា ទោះបីកម្ពុជាជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានប៉ះពាល់ដល់សកលលោកក្តី ក៏កម្ពុជានៅតែទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតបានផងដែរ។ គម្រោងវិនិយោគថ្មីទាំង១៦នោះរួមមាន៖ ១៖ ក្រុមហ៊ុន OCEAN APPAREL MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១ ផ្លូវជាតិលេខ៤ ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៣០០កន្លែង។ ២៖ ក្រុមហ៊ុន GLAMOR GLASS CO., LTD គម្រោងបង្កើតរោងចក្រផលិតផ្ទាំងកញ្ចក់សូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ កោះកុង, មានទុនវិនិយោគប្រមាណ ៧.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩០កន្លែង។ ៣៖ ក្រុមហ៊ុន CART TIRE CO., LTD…