មេបញ្ជាការកងទ័ពជើងគោក ទទួលជួបពិភាក្សាការងារ ជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម មីការមី ម៉ាសារហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីពិភាក្សា អំពីការអញ្ជើញ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ទៅបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសជប៉ុន នាពេលខាងមុខ។ ឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលក្នុងនោះ ទំនាក់ទំនងលើវិស័យការពារជាតិ ក៏បានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏សំខាន់មួយ គឺការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២ ហើយក៏ជាការបញ្ជូនកងស្វ័យការពារជប៉ុនចេញក្រៅប្រទេសជាលើកដំបូងរបស់ជប៉ុនផងដែរ។ ក្នុងន័យនេះ ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទៅកាន់ប្រទេសជប៉ុនក្នុងឆ្នាំ២០២២ គឺចំពេលនៃការប្រារព្ធខួបទី៣០ឆ្នាំ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃប្រតិបត្តិការថែរក្សាសន្តិភាពនេះ។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានសម្តែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា…