ឧបនាយករដ្ឋមន្រ្តីចិន៖ សម្តេចតេជោ ហ៊ុន សែន តែងខិតខំជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ឲ្យរីកចម្រើន
FN ៖ ឧបនាយករដ្ឋមន្រ្តីចិន លោក ចាង កាវលី បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គឺជាចំណែកមួយ ដ៏សំខាន់ក្នុងការជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ឲ្យកាន់តែរីកចម្រើនក្នុងភាព ជាដៃគូយុទ្ធសាស្រ្ត។ ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តីចិន បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅទីក្រុង ណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ។ យោងតាមការចេញផ្សាយនៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងជំនួបនោះ លោក ចាង កាវលី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាសាក្សីពិតក្នុងទំនាក់ទំនងអាស៊ាន-ចិន ពោលគឺសម្តេចតែងតែខិតខំ ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ឲ្យមានការរីកចម្រើនទៅមុខក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន។ លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា អាស៊ាន-ចិន នឹងប្រើប្រាស់មូលនិធិខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់លោក ប្រធានាធិបតីចិន ស៊ី…