សម្តេតេជោ ហ៊ុន សែន៖ មិត្តចិន គឺជាខ្នងបង្អែកដ៏រឹងមាំដែលបន្តជួយកម្ពុជាគ្រប់កាលៈទេសៈ ហើយគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះថា មិត្តចិន គឺជាខ្នងបង្អែកដ៏រឹងមាំរបស់កម្ពុជា ហើយបន្តជួយកម្ពុជាគ្រប់កាលៈទេសៈ។ សម្តេចតេជោ ថែមទាំងបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលមានរយៈពេលប្រមាណជា ៦០ឆ្នាំហើយនោះ នឹងគ្មានបរទេសណាមកបំបែកបាននោះឡើយ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន គឺបានធ្វើឡើងបន្ទាប់ពីមន្រ្តីជាន់ខ្ពស់របស់ចិនជាច្រើនមានដូចជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្តចិន សុទ្ធតែបញ្ជាក់ពីជំហរដ៏ម៉ឹងម៉ាត់ក្នុងការរក្សាចំណងទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយកម្ពុជា។ លោក ចាង កាវលី ឧបនាយករដ្ឋមន្រ្តីចិន និងលោក សុង ថាវ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្ត ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានថ្លែងអះអាងថា ចិននឹងបន្តជួយរាល់ទុក្ខលំបាករបស់កម្ពុជាគ្រប់កាលៈទេសៈទាំងអស់ ហើយបន្តរក្សាទំនាក់ទំនង ដោយមិនបរទេសណាមកបំបែកបំបាក់ទំនាក់ទំនងកម្ពុជា-ចិន បានឡើយ។ មន្រ្តីជាន់ខ្ពស់ចិនទាំងនេះ ថែមទាំងសន្យាជួបទប់ស្កាត់ និងការពារមិនឲ្យមាន បដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជានោះឡើយ។ ការបញ្ជាក់ថា ពីទំនាក់ទំនងដ៏ស្និទ្ធស្នាល និងការជួយគ្នាទៅវិញទៅមករវាងកម្ពុជា-ចិននាពេលនេះ…