សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាជនកម្ពុជា ពិសេសយុវជនលេងកីឡា ដើរឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសង
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃឈប់សម្រាក ថ្ងៃអាទិត្យថ្ងៃទី១៩ ខែកុម្ភៈនេះ បានអញ្ជើញទៅលេងកីឡាវាយកូនគោល ដែលជាកីឡាដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់សម្តេច, ពីទីលានវាយកូនគោលសម្តេចតេនាយករដ្ឋមន្ត្រី មិនភ្លេចឡើងអំពាវនាវដល់ប្រជាជនកម្ពុជា ពិសេសយុវជនចាប់យកការលេងកីឡា ដើរជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើពាលាអាវ៉ាសែ ដែលសង្គមស្អប់ខ្ពើម។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការលេងកីឡាមិនត្រឹមតែជួយដល់សុខភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ការលេងកីឡាក៏ចូលរួមលើកស្ទួយវិស័យរបស់ជាតិផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា «មិនឲ្យឱកាសកន្លងផុតទេនៅ ថ្ងៃសំរាកនេះ។ បាល់ទះ បាល់ទាត់ បោះប៊ូល ដែលជាកីឡាធ្លាប់លេងកាលពីក្មេង មិនអាចលេងបានទៀតទេ នៅសល់តែកីឡាវាយកូនគោលនេះ ហើយដែលស្របជាមួយកម្លាំងខ្ញុំ។ កីឡានេះមិនទាមទារ ការប្រើកម្លាំងច្រើនពេកទេ ប៉ុន្តែទាមទារនូវការគិត ខាងបច្ចេកទេសច្រើនជាង។ ខ្យល់ពីមុខខ្យល់ពីក្រោយ ពីឆ្វេងឬពីស្តាំ សំណើមក្នុងអាកាស ស្ថានភាពដី ស្មើ ទួល ទំនាប ទឹកដើមឈើ រណ្តៅខ្សាច់។ល។ ត្រូវយកមកគិតបញ្ចូលគ្នាទាំងអស់ ទើបវាយត្រូវគោលដៅ បើប្រៀបធៀប ដូចនាយទាហ៊ានកាំភ្លើងធំមួយនាក់ដែរ។…