គ.ជ.ប អំពាវនាវដល់គ្រប់គណបក្សនយោបាយ និងសកម្មជន កុំប្រើពាក្យអសីលធម៌ ប្រមាថ មាក់ងាយ នាំឲ្យជះឥទ្ធិពលអាក្រក់ដល់ការបោះឆ្នោត
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់គ្រប់គណបក្សនយោបាយ ក៏ដូចជាអ្នកគាំទ្ររក្សាឲ្យបាននូវក្រមសីលធម៌ ចៀសវាងការប្រើពាក្យអសីលធម៌ ប្រមាថ និងមាក់ងាយ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលនាំឲ្យជះឥទ្ធិពលការអាក្រក់ដល់ការបោះឆ្នោត។ សេចក្តីអំពាវនាវរបស់ គ.ជ.ប នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ បានឱ្យដឹងថា គណបក្ស នយោបាយ បេក្ខជន និង ភ្នាក់ងារ គណបក្សនយោបាយទាំងអស់នៅកម្ពុជា ត្រូវអនវុត្តឱ្យបានម៉ឹងម៉ាត់ តាមមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដូចតទៅ៖ ១៖ គណបក្សនយោបាយ និងបេក្ខជនទាំងអស់ ត្រូវចៀសវាងប្រព្រឹត្តអំពើគំរាមកំហែង ឬបំភិតបំភ័យ ឬអំពើហិង្សាទៅលើប្រជាពលរដ្ឋ ទៅលើគណបក្សនយោបាយ ឬបេក្ខជនដទៃទៀត។ ២៖ គ្រប់គណបក្សនយោបាយ និងបេក្ខជនទាំងអស់ មិនត្រូវញុះញង់អ្នកគាំទ្រ ឬអ្នកបោះឆ្នោតឱ្យប្រព្រឹត្តអំពើរំលោភ គំរាមកំហែង អំពើហិង្សា ឬបំភិតបំភ័យទៅលើបុគ្គល ឬគណបក្សដទៃទៀតឡើយ។ ៣៖ គណបក្សនយោបាយ បេក្ខជន ឬតំណាងទាំងអស់ មិនត្រូវនិយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរក្នុងន័យអសីលធម៌ ប្រមាថ មាក់ងាយទៅលើបេក្ខជនអ្នកគាំទ្រ ឬលើបុគ្គលណាមួយឡើយ។ គ.ជ.ប…