សេចក្តីដកស្រង់ប្រសាសន៍ ពិធីផ្ទេរសាលា កុមារ ពិការ ភ្នែក និង គ ថ្លង់ ពីអង្គការ គ្រួសារថ្មី ទៅ ក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តម លោកជំទាវ លោក លោកស្រី កូនៗ ចៅៗ ដែលជាកុមារគ-ថ្លង់ ជាទីស្រលាញ់! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបគ្នាសាជាថ្មីម្ដងទៀត នៅក្នុងឱកាស នៃការផ្ទេរការគ្រប់គ្រងសាលា ពី(សាលា)កុមារពិការភ្នែក និងគ-ថ្លង់ នៃគ្រួសារថ្មី ឱ្យស្ថិតនៅក្រោមការទទួលខុសត្រូវ នៃក្រសួងអប់រំ យុវជន និងកីឡា។ អភ័យទោស ចំពោះភាពរអាក់រអួល នៃពេលវេលា ខ្ញុំអរគុណជាមួយនឹងការចូលរួមរបស់លោកជំទាវអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ក៏ដូចជា អគ្គរដ្ឋទូត នៃព្រះរាជាណាចក្រថៃ និងប្រិយមិត្តបរទេសទាំងឡាយ ដែលបានមកកាន់ទីនេះ។ ខ្ញុំក៏សូមអភ័យទោសផងដែរ អំពីភាពរអាក់រអួល នៃពេលវេលារបស់ខ្ញុំ ដែលមុននេះ ខ្ញុំបានកំណត់យកថ្ងៃទី ២ កក្កដា ២០១៩ គឺជាថ្ងៃទទួល(ផ្ទេរ) គឺនៅថ្ងៃស្អែក ប៉ុន្តែ ដោយសារតែមានការជូនដំណឹងពីទីក្រុងហ្សឺណែវថា ឆ្នាំនេះកម្ពុជានឹងអានសុន្ទរកថាបើកសន្និសីទនៅក្នុងក្របខណ្ឌ នៃអង្គការពាណិជ្ជកម្មពិភពលោក។ អញ្ចឹងទេ ខ្ញុំក៏បានស្នើសុំប្ដូរកម្មវិធីនេះ ទៅថ្ងៃទី ៨ កក្កដា វិញ ប៉ុន្តែ លោក Arminjon ក៏បានបញ្ជាក់ថា មិត្តភក្តិ…