ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ដល់ទិវាជនពិការកម្ពុជា លើកទី១៨
FN ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ដល់ទិវាជនពិការកម្ពុជា លើកទី១៨ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែបានផ្តល់ការលើកឡើងទឹកចិត្ត និងបានផ្តល់ទីលំនៅ ដីធ្លី ផ្ទះសម្បែងជូនដល់ជនពិការ, ខណៈដែលជនពិការចំនួនជាង២ម៉ឺននាក់ បាននឹងកំពុងរៀនសូត្រ នៅកម្រិតសិក្សាដោយគ្មានរើសអើង នៅក្នុងសង្គម។ * សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យស្ថាប័នរបស់រដ្ឋកសាង និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនពិការ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យគ្រឹះស្ថានសាធារណៈមុនគេ ក្នុងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជនពិការ ដើម្បីអូសទាញឲ្យវិស័យឯកជនអនុវត្តតាម។ * សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ទីតាំងវត្តភ្នំ សម្រាប់ការសម្តែងសិល្បៈ, ការប្រគុំតន្រ្តីជនពិការ។ តែសម្តេចស្នើឲ្យក្រុមជនពិការបញ្ចូលគ្នាជាក្រុម ហើយមិនត្រូវនៅជាក្រុមតូចៗនោះទេ យ៉ាងច្រើន៥ក្រុម។ * សម្តេចតេជោ ហ៊ុន…