ប្រធាន គ.ជ.ប អំពាវនាវដល់ភាគីពាក់ព័ន្ធ ឱ្យគោរពគោលការណ៍៥ចំណុច ដើម្បីធានាការបោះឆ្នោត ប្រព្រឹត្ដទៅដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌
FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមគោរពគោលការណ៍ចំ៥ចំណុច ដើម្បីធានាឲ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្ដិធម៌ និងគ្មានការគំរាមកំហែង។ ការអំពាវនាវបែបនេះ របស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានធ្វើឡើងក្នុងកិច្ចប្រជុំការងាររបស់គណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ (គ.ស.អ) នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ ដែលប្រារព្ធឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។ គោលការណ៍ចំនួន៥ចំណុច ដែលលោក ស៊ិក ប៊ុនហុក បានអំពាវនាវខាងលើនេះ រួមមាន៖ ទី១៖ គ្រប់គណបក្សនយោបាយត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយឲ្យបានហ្មត់ចត់។ ពិតមែនតែពេលនេះគ្មានវត្តមានគណបក្សចូលរួមក៏ដោយ ប៉ុន្ដែគាត់ជាភាគីពាក់ព័ន្ធមួយក្នុងចំណោមភាគីពាក់ព័ន្ធដទៃទៀត។ ទី២៖ អាជ្ញាធរសាធារណៈទាំងអស់ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងហាមយកសម្ភារ និងមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ ដើម្បីបម្រើផលប្រយោជន៍គណបក្ស។ ទី៣៖ កងយោធពលខេមភូមិន្ទ កងនគរបាលជាតិ ត្រូវប្រកាន់ជំហអព្យាក្រឹត និងត្រូវគោរពតាមក្រមសីលធម៌សម្រាប់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ។ ទី៤៖…