ជ័យជំនះ ៧ មករា កម្ពុជាបានបោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបានសមិទ្ធផលប្រវត្តិសាស្ដ្រជាច្រើន
FN ៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តឧត្តមសាមគ្គី ហៅវត្តវាលកន្សែង នៅស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា នៅសល់តែ ២ថ្ងៃទៀត នឹងដល់គម្រប់ខួបទី៤៤ នៃទិវាជ័យជំនះ ៧មករា ដែលបានជួយឲ្យមាតុភូមិកម្ពុជា និងប្រជាជាតិខ្មែរទាំងមូល បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា ឈរលើមូលដ្ឋាននៃថ្ងៃជ័យជំនះ ៧មករា, កម្ពុជាបានបោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើន ហើយអត្ថន័យនៃគុណបំណាច់ ៧មករា នេះ ក៏នឹងបន្តស្ថិតដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលទទួលបានការជួយសង្គ្រោះអាយុជីវិត ឲ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបវាលពិតឃាតដ៏សាហាវយង់ឃ្នង។ ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងថា ឆ្នាំ២០២៣ នេះផងដែរ ក៏ជាឆ្នាំនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការចូលរួមរបស់សហគមន៍អន្តរជាតិ តាមរយៈអង្គការសហប្រជាជាតិ។ ក្នុងនោះបានផ្តល់នូវឧត្តមប្រយោជន៍…