សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៥១ ប្រវែង ៣៧ គីឡូម៉ែត្រ ចាប់ពីឧដុង្គ ផ្លូវជាតិលេខ ៥ ដល់ថ្នល់ទទឹង ផ្លូវជាតិលេខ ៤
ឯកឧត្តម ទីប្រឹក្សាសេដ្ឋកិច្ច តំណាងស្ថានទូត និងតំណាងអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរព ស្រលាញ់។ ថ្ងៃនេះ យើងពិតជាមានការសប្បាយរីករាយ ដែលបានរួមគ្នាមកធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ ៥១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៥ មកកាន់ផ្លូវជាតិលេខ ៤ រវាងខេត្តកំពង់ស្ពឺ នៅខាងឧដុង្គ និងខេត្ត នៅខាងសំរោងទង។ មុនចូលដល់កម្មវិធីបន្ត ខ្ញុំគួរសួរបន្ដិចថា តើយើងចង្អុលទៅណា ទៅឃុំត្រពាំងគង វត្តក្ដីល្វា? ត្រពាំងគង នៅខាងស្ដាំ។ អញ្ចឹងសូមអ្នកចម្រៀង ប្រុងប្រៀបច្រៀង។ ប្រយ័ត្នមិនចេះ។ “មរតកម៉ែខ្ញុំ” មួយ និងបទមួយទៀតប្រហែលគ្នាហ្នឹង(មតរកអ្នកមានគុណ) ប៉ុន្តែមិនដឹងថា អ្នកចម្រៀងមកពីភ្នំពេញ បើអ្នកចម្រៀងមិនចេះ មានន័យថា អត់ទាន់ជំនាញទេ។ ម្ដាយរបស់ខ្ញុំ គាត់ស្រលាញ់វត្តក្ដីល្វាហ្នឹង។ គាត់កសាងវត្តក្ដីល្វានេះ។ យើងមានបឋមសិក្សារបស់គាត់ផង អនុវិទ្យាល័យផង វិទ្យាល័យផង។ ម្ដាយធំខ្ញុំក៏មាន បងជីដូនមួយរបស់ខ្ញុំនេះ គឺទុកសាកសពនៅនេះ លើកលែងតែម្ដាយរបស់ខ្ញុំ គាត់ចង់មកនៅវត្តហ្នឹង…