ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប៥ឆ្នាំ នៃការបើកប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀរ
FN ៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ៥ឆ្នាំ នៃការបើកប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀរ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុនមីនីបៀរ ដែលមានការវិវឌ្ឍន៍ឈានឡើងជាបន្តបន្ទាប់ តាំងពីការបោះទុនប្រមាណ២៣លានដុល្លារ រហូតដល់ប្រមាណ ២៥០លានដុល្លារអាមេរិក។ * សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីវត្តនៃការចាប់ផ្តើមដំណើរការវិនិយោគ របស់ក្រុមហ៊ុនមីនីបៀរផងដែរ។ សម្តេចថ្លែងថា កាលពីមានសំណើវិនិយោគរបស់ ក្រុមហ៊ុននេះ មានការរារាំងនាំមិនឲ្យក្រុមហ៊ុននេះដំណើរការ ដោយចាំយកក្រុមហ៊ុនមួយផ្សេងដែលមានការវិនិយោគធំជាងក្រុមហ៊ុនមីនីបៀរ។ ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅខាងក្រុមហ៊ុនមីនីបៀរថា កម្ពុជា ត្រីតូច ត្រីធំ គឺកម្ពុជាចាប់ស្ងោរទាំងអស់ ពោលក្រុមហ៊ុនណាមកមុន គឺត្រូវតែទទួលយកមុន។ សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើសម្តេចមិនមានការប្រាកដនិយម និងការស្មោះត្រង់ទេនោះ ក្រុមហ៊ុនមីនីបៀរមិនអាចដំណើរការបានទេ។ * សម្តេចតេជោ ហ៊ុន សែន បានហៅភាពរីកចម្រើនរបស់មីនីបៀរ ដោយសារតែកត្តាប្រទេសជាតិមានសុខសន្តិភាព…