ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»
FN ៖ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩នោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ «វេទិកាអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស» ឡើងវិញ។ វេទិកានេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជិត១ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងារជានាយករដ្ឋមន្ត្រីគ្មានសិទ្ធិឈឺ គ្មានសិទ្ធិត្អូញត្អែរនោះឡើយ។ ការលើកឡើងនេះ បន្ទាប់ពីសម្តេចបានមមាញឹកខ្លាំងនឹងការងារទាំងក្រៅប្រទេស និងក្នុងប្រទេស។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា តាំងពីដើមរហូតដល់អនុវត្តន៍យ៉ាងត្រឹមនូវសុខដុមសាសនា ដោយធ្វើឱ្យគ្រប់សាសនាអាចរួមរស់នៅជាមួយគ្នា។ ភាពខុសគ្នារវាងសាសនា និងជាតិសាសន៍ មិនមែនជាឧបសគ្គសម្រាន់ការរស់នៅជាមួយគ្នានោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនមានតែកម្ពុជានោះទេ ដែលកំពុងជួបប្រទះការជួញដូរមនុស្ស។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…