សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីបើកសន្និសីទលើកទី ៩ ស្ដីពីការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ ២០១៧
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ] កម្ពុជាមានការវិឌ្ឍឡើង មិនមានដំណើរថយក្រោយ ខ្ញុំសូមឆ្លៀតឱកាសនេះ សម្ដែងនូវការអរគុណចំពោះសុន្ទរកថារបស់លោក Bretton G. Sciaroni ដែល អម្បាញ់មិញនេះ ស្ទើរតែពេញមួយសុន្ទរកថា បានផ្សារភ្ជាប់តួនាទីរបស់ខ្ញុំ ជាមួយនឹងការវិវឌ្ឍរបស់ព្រះរាជា ណាចក្រកម្ពុជា។ ខ្ញុំមិនដឹងថា នៅក្នុងចំណោមនៃមិត្តភក្ដិបរទេសដែលនៅទីនេះ មានការយល់ប្រហាក់ប្រ ហែលជាមួយនឹងលោក Bretton G. Sciaroni ឬអត់។ ក្នុងពេលវេលា ២៣ ឆ្នាំ នៃពេលចាប់ផ្ដើមនៅក្នុង ប្រទេសកម្ពុជានេះ យើងជួបការលំបាក ហើយ(Bretton G. Sciaroni)នេះ គឺជាសាក្សីរស់មួយក្នុងចំណោមសាក្សីរស់ជាច្រើន។ ប៉ុន្តែក៏មានមួយចំនួនទៀត គេថាកម្ពុជាថយ។ គេអត់មាន(ទទួលស្គាល់ថា)ទៅមុខផង។ ខ្ញុំក៏មិនយល់ត្រង់គេថា ដំណើរការថយក្រោយ។ គេមិនដែលទទួលស្គាល់ថាទៅមុខផង។ ថយទៅណា វាមិន logic ត្រង់កន្លែងហ្នឹង។ អរគុណ ចំពោះលោក Bretton G. Sciaroni ដែលបានលើកឡើង ហើយសង្ឃឹមថា នឹងមានមិត្តភក្ដិមួយចំនួនស្វែងយល់ពីបញ្ហាទាំងអស់នេះថែមទៀត។ [បញ្ចប់សេចក្ដីអធិប្បាយ] ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិន, ធុរជនទាំងអស់…