ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទចក្ខុវិស័យ លើប្រធានបទ «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃ សម្រាប់ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍកម្ពុជា»
FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីបើកសន្និសីទ ចក្ខុវិស័យលើប្រធានប្រធានបទ «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃ សម្រាប់ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍកម្ពុជា»។ សន្និសីទនេះ ធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីមកពីតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងម្ចាស់សហគ្រាស និងធុរកិច្ចជនមួយចំនួនទៀត។ សន្និសីទនេះ ធ្វើឡើងក្នុងបំណងជំរុញចង្វាក់ផលិតកម្ម របស់សហគ្រាសនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា៕ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើងជានិច្ច។ សម្តេចនាយករដ្ឋមន្រ្តី ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចថេរក្នុងរង្វង់ប្រមាណ ៧ភាគរយ គឺបានមកពីការដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និងធុរកិច្ចត្រឹមត្រូវ ពិសេស គឺកុសលនៃសុខសន្តិភាព និង ស្ថិរភាពនយោបាយនៅទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលបានខិតខំការពារជាដាច់ខាតនាពេលកន្លងមក ពេលបច្ចុប្បន្ន និងទៅអនាគត។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…