ថ្ងៃនេះជាខួបអាពាហ៍ពិពាហ៍ ៤១ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រៀបចំដោយខ្មែរក្រហមដ៏សែនសោះកក្រោះ (មានប្រវត្តិស្នេហ៍ដ៏ផ្អែមល្អែម និងជូរចត់របស់សម្តេចនៅខាងក្នុង)
FN ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ គឺជាខួប ៤១ឆ្នាំ (៥ មករា ១៩៧៦-៥ មករា ២០១៧) នៃចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគូស្រករ១២គូផ្សេងទៀត ដែលរៀបចំដោយខ្មែរក្រហម។ អាពាហ៍ពិពាហ៍ក្រោមរបបអាវខ្មៅជាអាពាហ៍ពិពាហ៍ ដ៏សែនសោះកក្រោះគ្មានឡើយសម្លៀកបំពាក់ប្រពៃណី គ្មានឡើយភ្លេងបាយខុនចងចៃ គ្មានឡើយភ្លេងព្រះថោងតោងស្បៃ គ្មានការអញ្ជើញចូលរួមពីសាច់ញាតិ ហើយក៏គ្មានការអញ្ជើញចូលរួមអបអរសាទរពីមិត្តភក្តិនោះឡើយ ពោលឈុតអាពាហ៍ពិពាហ៍មានតែអាវខ្មៅ និងមានតែអង្គការប៉ុណ្ណោះធ្វើជាសក្សី នៃអាពាហ៍ពិពាហ៍នេះ។ ក្រោយអាពាហ៍ពិពាហ៍គ្មានឡើយរាត្រីទឹកឃ្មុំ ឬក៏ដំណើរកម្សាន្តទៅកាន់តំបន់កម្សាន្តនានាដូចពេលបច្ចុប្បន្ន។ ក្រោយការរៀបការគ្មានការ ជួបជុំពិសារភោជនាហារនោះឡើយ រយៈពេលប្រមាណ២៨ម៉ោង ក្រោយរៀបការទើបគូស្នេហ៍មួយគូនេះ បានអាហារពេលល្ងាច ជាអាហារ ដែលរៀបចំឡើងដោយប្រជាពលរដ្ឋ។ រាត្រីទឹកឃ្មុំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងនៅលើផ្ទះប្រជាពលរដ្ឋមួក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ទើបកាត់ផ្តាច់ពីខេត្តកំពង់ចាម) ក្នុងអំឡុងពេលត្រឡប់ពីកន្លែងអាពាហ៍ពិពាហ៍ទៅកាន់មូលដ្ឋានរបស់សម្តេចវិញ។ នៅរាត្រីទឹកឃ្មុំ ជាពេលដែលមានភ្លៀងធ្លាក់យ៉ាងជោកជាំ រហូតមកដល់បច្ចុប្បន្នផ្ទះ និងគ្រែ…