ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករជិត៣ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅថ្ងៃនេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករ កម្មការិនីថា បើគណបក្សប្រជាជនឈ្នះឆ្នោត សម្តេចនៅតែបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប៉ុន្តែផ្ទុយទៅវិញបើគណបក្សប្រជាជនកម្ពុជា មិនឈ្នះឆ្នោតសម្តេចនឹងមិនមានឱកាស បានចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីទៀតនោះឡើយ។ តែទោះជាយ៉ាងណា សម្តេចនៅតែរំពឹងថា បងប្អូនកម្មករ កម្មការិនី នៅតែបន្តបោះឆ្នោតគាំទ្រសម្តេច បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ * តាមរយៈកម្មករ កម្មការិនី ក្នុងកិច្ចសំណេះសំណាលនាព្រឹកនេះ…