អ្នកនាំពាក្យសាលារាជធានីភ្នំពេញ៖ យុទ្ធសាស្រ្តថ្មី ក្នុងការឃោសនាបោះឆ្នោត គណបក្សនយោបាយទាំងអស់ អាចហែរក្បួនឃោសនាបោះឆ្នោត នៅឃុំ និងសង្កាត់នីមួយៗ បានតែ២ដង ក្នុងអំឡុង១៤ថ្ងៃ
FN ៖ លោក មេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការឃោសនាបោះឆ្នោត នៅក្នុងអាណត្តិនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប), គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងសាលារាជធានីភ្នំពេញ បានរៀបចំយុទ្ធសាស្រ្តថ្មីមួយ ដើម្បីឲ្យគណបក្សនយោបាយចូលរួមឃោសនាបោះឆ្នោតទាំងអស់ អាចឃោសនាបោះឆ្នោត បានដោយគ្មានការប៉ះទង្គិចគ្នា។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា «យុទ្ធសាស្រ្តថ្មីនេះ គឺតម្រូវឲ្យគណបក្សនយោបាយទាំងអស់ អាចហែរក្បួន ឃោសនាបោះឆ្នោត នៅឃុំ និងសង្កាត់នីមួយៗ បានតែ២ដងប៉ុណ្ណោះ ក្នុងអំឡុង១៤ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត។ ក្នុងករណីគណបក្សនយោបាយណា ស្នើសុំឃោសនាបានមុន និងមានការរៀបចំឲ្យឃោសនាមុន ចំណែកគណបក្សនយោបាយ ដែលស្នើសុំតាមក្រោយ និងរៀបចំឲ្យមានការឃោសនា នៅពេលបន្តបន្ទាប់ទៀត»។ លោក មេត មាសភក្តី បញ្ជាក់ថា ការធ្វើបែបនេះ អាចបញ្ជៀសការប៉ះទង្គិចក្បួនឃោសនា របស់គណបក្សនយោបាយ នីមួយៗ និងអាចសម្រូលមិនឲ្យមានការកកស្ទះចរាចរណ៍នៅតាមដងផ្លូវឃោសនាបោះឆ្នោត។ ជាមួយគ្នានោះ សាលារាជធានីភ្នំពេញ បានរៀបចំកម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោត ប្រើប្រាស់កម្លាំងសរុបជិត២ពាន់នាក់ ក្នុងនោះស្នងការនគរបាលរាជធានីភ្នំពេញចំនួនជាង១ពាន់នាក់, បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៨៤១នាក់ និងយោធភូមិភាគពិសេស…