សុន្ទរកថានិងសង្កថា សម្តេចតេជោ ហ៊ុន សែន បិទសន្និបាតសុខាភិបាលលើកទី ៤២ (បូកសរុបសមិទ្ធផលសុខាភិបាលរយៈពេល៥ ឆ្នាំ២០១៨-២០២២ និងទិសដៅឆ្នាំ២០២៣និងឆ្នាំបន្ត)
ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងឱកាស បិទសន្និបាតសុខាភិបាលលើកទី ៤២ ដើម្បីបូកសរុបសមិទ្ធផលសុខាភិបាលរយៈពេល ៥ ឆ្នាំ និង លើកទិសដៅសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ។ វេទិកានេះ, មានសារៈសំខាន់ សម្រាប់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, មន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលរាជធានី-ខេត្ត, តំណាងក្រុមប្រឹក្សាឃុំ-សង្កាត់, ស្ថាប័នពាក់ព័ន្ធ, ទាំងវិស័យឯកជន និង ដៃគូអភិវឌ្ឍ ក្នុង វិស័យសុខាភិបាល ក្នុងការពិនិត្យ និងវាយតម្លៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំ និងកំណត់ទិសដៅការងារ សម្រាប់អនុវត្ត នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត សំដៅរិះរកអភិក្រមសមស្រប និង មាន ប្រសិទ្ធភាព សម្រាប់ដោះស្រាយបញ្ហាប្រឈម ដើម្បីជំរុញការ លើកកម្ពស់សុខភាពប្រជាជន និងកែលម្អប្រព័ន្ធសុខាភិបាលកម្ពុជា ឱ្យកាន់តែប្រសើរឡើង ។ តាមរយៈរបាយការណ៍ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ពីសមិទ្ធផល និង វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលវិស័យសុខាភិបាលសម្រេចបានរវាងឆ្នាំ ២០១៨-២០២២ ដោយ បានកែលម្អប្រព័ន្ធសុខាភិបាល និង លើកស្ទួយសុខុមាលភាពប្រជាជនឱ្យប្រសើរឡើងជាលំដាប់, ខ្ញុំសូមយក…