ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីចែកសញ្ញាបត្រនិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង សម្ពោធអគារទេពកោសល្យវិស្វកម្ម
ដំបូងខ្ញុំគួរតែបញ្ជាក់ជូនបន្ដិចថា តាមពិតទៅ បើសិនជាមានអ្នកជំនួស គឺខ្ញុំមិនបានមកចូលរួមទេ ដោយ សារតែយប់មិញនេះ ខ្ញុំសម្រាកបានប្រហែលជាមួយម៉ោងគត់ ហើយមិនដឹងថា វាជាជំងឺអី? ក្អកក៏មិនក្អក ឈឺក្បាលក៏មិនឈឺក្បាល ប៉ុន្តែ បែរឈឺខ្លួនទៅវិញ ហើយឈឺពោះ។ តែដើម្បីបង្គ្រប់នូវកិច្ចនៃកម្មវិធីនេះ ខ្ញុំត្រូវមកចូលរួម ដោយមិនផ្ទេរភារកិច្ចអោយឧបនាយករដ្ឋមន្រ្តីណាមួយមកជំនួសនោះទេ។ ថ្ងៃនេះ ខ្ញុំមិនថ្លែងសុន្ទរកថាវែងនោះទេ។ វឌ្ឍនភាព និងការខិតខំធ្វើអោយវិទ្យាស្ថានបច្ចេកវិទ្យារស់ឡើងវិញ ខ្ញុំពិតជាមានការរីករាយ ដោយថ្ងៃនេះ បានមកចូលរួមក្នុងកម្មវិធីពីរជាមួយគ្នា។ ទី ១ គឺការប្រគល់នូវសញ្ញាបត្រ សម្រាប់និស្សិតជ័យលាភី ចំនួន ២.៣២៨ នាក់។ ហើយទី ២ ការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារទេពកោសល្យវិស្វកម្ម ១ ខ្នង កម្ពស់ ៦ ជាន់ មាន ៦០ បន្ទប់។ ដែលនេះ ចាត់ទុកថា ជាសមិទ្ធផលថ្មីមួយ ទាំងធនធានមនុស្ស ទាំងធនធានសម្ភារៈសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណាក់កាលថ្មីរបស់យើង។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះវឌ្ឍនភាព នៃវិទ្យាស្ថានបច្ចេកវិទ្យា ដែលខ្ញុំគួរតែរំលឹកបន្ដិចថា វិទ្យាស្ថាននេះ ខ្ញុំត្រូវធ្វើការងារច្រើនពីដំណាក់កាលរៀបចំអោយវារស់ឡើងវិញ…