គ.ជ.ប ចេញសេចក្តីបំភ្លឺថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នឹងធ្វើឡើងតាមការគ្រោងទុក ត្រឹមត្រូវតាមច្បាប់ គ្មានអ្វីអាចរារាំងបានទេ
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីបំភ្លឺមួយថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ នឹងធ្វើឡើងតាមការគ្រោងទុក នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយត្រឹមត្រូវទៅតាមច្បាប់ ដោយគ្មានអ្វីអាចរារាំងបានទេ។ សេចក្តីបំភ្លឺជូនជនរួមជាតិ របស់គ.ជ.ប ពេលនេះ ធ្វើឡើងបន្ទាប់ពីមានទស្សនមួយចំនួនលើកឡើងថា គ្មានអតីតគណបក្សសង្គ្រោះជាតិ ដែលជាអតីត គណបក្សប្រឆាំងនៅកម្ពុជាចូលរួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នឹងមិនមានលក្ខណៈស្របច្បាប់ ។ គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គ.ជ.ប សូមបំភ្លឺថា នេះជាការធ្វើបុរេវិនិច្ឆ័យនៅពេលដែលការបោះឆ្នោតនៅមិនទាន់បានប្រព្រឹត្តទៅផង និងដោយខុសនឹងគន្លងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ នៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ្មានមាត្រាណាមួយទាល់តែសោះ ដែលចែងថា ការបោះឆ្នោតនេះត្រូវតែមាន ការចូលរួមពី គណបក្សប្រឆាំង ហើយបើគ្មានការចូលរួម ការបោះឆ្នោតនឹងមិនមានលក្ខណៈស្របច្បាប់ ។ គ.ជ.ប គឺជាស្ថាប័នកំពូលរបស់ជាតិ និងប្រជាជនកម្ពុជា មិនមែនជារបស់គណបក្សណា ឬនរណាមួយឡើយ ប៉ុន្តែប្រកាន់ខ្ជាប់គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ»។ គ.ជ.ប បានបញ្ជាក់ទៀតថា…