សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនអ្នកនយោយបាយណា ដែលដើរឃោសនាប្រាប់ប្រជាពលរដ្ឋថា «បើគេឈ្នះនឹងលុបបំណុល»
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួន អ្នកនយោបាយណា ដែលដើរឃោសនាប្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានថា បើខ្លួនឈ្នះឆ្នោតខ្លួននឹងលុបបំណុល របស់ពួកគេដែលជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ សម្តេចតេជោ បានចាត់ទុកថា ការឃោសនាបែបនេះ គឺជាការបោកបញ្ឆោទប្រជាពលរដ្ឋ ដើម្បីតែសន្លឹកឆ្នោតដែលត្រូវចាប់បញ្ជូនទៅតុលាការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «បើថាបទល្មើសជាក់ស្តែង គឺថាចាប់នៅនឹងកន្លែងតែម្តង អ្នកឯកដើរបោកប្រាស់ធ្វើអ្វី ព្រោះវាបោកប្រាស់រាល់ថ្ងៃថា “សូមបោះឱ្យខ្ញុំទៅ ខ្ញុំឈ្នះ ខ្ញុំនឹងលុបចោលបំណុលហ្នឹង” អញ្ចឹងយើងលេងអាហ្នឹងឱ្យធ្ងន់ ចាប់ចងស្លាបសេកហើយបញ្ជូនទៅឱ្យតុលាការកាត់ទោស»។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា កន្លងទៅមានអ្នកនយោបាយមួយចំនួន បានទៅឃោសនាបោកប្រជាពលរដ្ឋឱ្យបោះឆ្នោតឱ្យខ្លួនហើយសន្យាលុបបំណុល។ សម្តេចថ្លែងបន្ថែមថា ការលុបបំណុលនេះមិនអាចទៅរួចទេ ដោយសារតែមីក្រូហិរញ្ញវត្ថុជាវិស័យឯកជន ហើយបើចង់លុបមានតែផ្លាស់ប្តូររបប ឬធ្វើបដិវត្តដូចប៉ុលពត។ សម្តេចថ្លែងបន្ថែមថា៖ «បើចង់លុបបំណុលនេះចោល ទាល់តែធ្វើបដិវត្តមួយ…