សុន្ទរកថា ក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៥ របស់ (UN-ESCAP) ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព
ឯកឧត្តម ដាមឌីន ថូសបាតា (Damdin Tsogtbaatar) ប្រធានសន្និបាត ឯកឧត្តម បារ៉ុន ឌីវ៉ាវេស៊ី វ៉ាហ្គា (Baron Divavesi Waqa) ប្រធានាធិបតីនៃប្រទេសនូរូ លោកជំទាវ ឤរមីដា សាល់ស៊ីយ៉ា ឤលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធាន ESCAP លោកជំទាវ, ឯកឧត្តម, លោកស្រី, អស់លោក! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយជាអនេក ដោយបានមកចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៥ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់ឤស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្រោមប្រធានបទ៖ ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះ UN-ESCAP ដែលបានរៀបចំ និង អញ្ជើញខ្ញុំ ចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ។ របៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព…