នាយករដ្ឋមន្រ្តីជប៉ុន សន្យាចំពោះមុខសម្តេចតេជោ ជួយអភិវឌ្ឍន៍កម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ ខណៈគម្រោងអភិវឌ្ឍន៍តម្លៃជាង ២០០លានដុល្លារបានចុះហត្ថលេខា
FN ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីប្រកបដោយភាពស្និទ្ធស្នាល និងផ្អែមល្ហែម នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ បានថ្លែងសន្យាចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ជប៉ុន នឹងបន្តជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខណៈគម្រោងអភិវឌ្ឍន៍ចំនួនពីរតម្លៃជាង ២០០លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាក្រោមអធិបភាពនាយករដ្ឋមន្រ្តីទាំងពីរ។ ការសន្យារបស់លោក អាបេ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានរដ្ឋាភិបាល ជប៉ុននារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។ ដំណើរអញ្ជើញដល់វិមានរដ្ឋាភិបាលជប៉ុន សម្តេចតេជោ ហ៊ុន សែន ត្រូវទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលពីលោកនាយករដ្ឋមន្រ្តីជប៉ុន។ ក្នុងកិច្ចប្រជុំកំពូលនោះ លោក អាបេ បានថ្លែងថា សម្តេចតេជោ គឺជាមិត្តចាស់របស់ប្រទេស និងប្រជាជនជប៉ុន ហើយនេះគឺជាលើកទី៨ហើយ ដែលលោក បានជួបប្រជុំកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន។ លោកនាយករដ្ឋមន្រ្តីជប៉ុន បានសន្យាថា នឹងបន្តចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍កម្ពុជា ដូចដែលជប៉ុនធ្លាប់បានជួយនាពេលកន្លងមក ដើម្បីឲ្យកម្ពុជាក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់លោកនាយករដ្ឋមន្រ្តីជប៉ុនថា…